Saturday, November 9, 2013

ហេតុអ្វីបានជាសុភមង្គលជាអាថ៍កំបាំងនៃផលិតភាព?




តើសុភមង្គលនិងផលិតភាពមានទំនាក់ទំនងគ្នាដូចម្តេច? ប្រសិនបើអ្នកចង់បង្កើន           ផលិតភាព ចូរធ្វើការពិចារណា។ ម៉ាកាស់ អារែលឺស ណែនាំថា គ្រាន់តែចំនាយតិចតួចប៉ុណ្ណោះដើម្បីជីវិតរីករាយ នោះគឺខ្លួនអ្នកក្នុងរបៀបដែលអ្នកគិត
មនុស្សដែលពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើតែងតែមានផលិតភាពការងារខ្ពស់ជាងមនុស្សដែលគ្មានចំណង់ការងារ។ តើអ្នកដែលពេញចិត្តជាមួយអ្វីដែលអ្នកបានធ្វើដែររឺទេ? អ្នកប្រាកដជាបានឃើញថាពេលវេលាពិតជាដើរលឿនណាស់ក្នុងម៉ោងការងារនោះ។ ការពេញចិត្តពេញថ្លើមដូចនេះហើយជាគន្លិះក្នុងការបង្កើនផលិតភាពការងារ។ លោក ដេនីស វ៉េតឡី បានណែនាំថា
មនុស្សរីករាយធ្វើផែនការសកម្មភាព មិនមែនធ្វើផែនការលទ្ធផលនោះទេ

វិថីជោគជ័យត្រូវបានចែករំលែកដោយមនុស្សជោគជ័យ តាមរយៈទស្សនៈនៃការរស់នៅរបស់ពួកគេ។ ការចូលចិត្តខ្លាំងជាវិធីល្អមួយក្នុងការអនុវត្តការងាររ៉ាប់ឆ្នាំ ការចូលចិត្តនេះជួយអោយអ្នកបន្តគិតពីរបៀបបំពេញការងារល្អប្រសើរឡើង។

របៀបគិតរបស់អ្នកជាធម្មតាមានសារៈសំខាន់ជាងអ្វីដែលអ្នកគិត។ អត្តចរិតដែលញែកពីអ្វីដែលល្អនិងអ្វីដែលអស្ចារ្យនោះ គឺបង្ហាញពីភាពជោគជ័យដែលប្រើសមត្ថភាពក្នុងការគិត អោយខ្លួនជោគជ័យ ក្នុងដំណើរឆ្ពោះទៅកាន់ភាពអស្ចារ្យនោះ ទោះបីភាពអស្ចារ្យវាលំបាកក្នុងការទទួលបានក៏ដោយ។

ជំនាញដែលសំខាន់បំផុតនោះគឺការគិតដោយមិនមានការអនុវត្ត៖ ធ្វើផែនការទៅលើអ្វីដែលយើងចង់អោយគេស្គាល់ អ្វីដែលយើងចង់ធ្វើ ហើយតើវាអាចទៅរួចរឺទេ? ការផ្លាស់ប្តួរ ចាប់ផ្តើមពីអ្វីដែលអ្នកប្រាប់ខ្លួនឯងនិងអ្នកដទៃ។ កែប្រែស្ថានការណ៍ខាងក្រៅ​ និងអ្វីដែលអាចទៅរួច។

ចូរស្តាប់នូវអ្វីដែលអ្នកចង់បាន។ តើការចង់បានរបស់អ្នកវិជ្ជមានរឺទេ? ពួកយើងធ្លាប់ឆ្លងកាត់អ្វីដែលពិបាកជាងនេះដូច្នេះហើយយើងនឹងទទួលបានជោគជ័យនៅពេលបន្ទាប់។ រឺការចង់បាននោះអវិជ្ជមាន? ព្រះអាទិត្យកំពុងតែបើថ្ងៃ តែវាអាចនឹងមានភ្លៀងធ្លាក់នៅចុងសប្តាហ៍។

នេះជាលំហាត់១៥នាទី ដើម្បីកំនត់ពីរបៀបដែលអ្នកកំពុងគិតឥលូវនេះ ដូចនេះអ្នកអាចដឹងថាអ្វីដែលកំពុងដំណើរការ និងអ្វីដែលទាមទារអោយមានការអភិវឌ្ឍន៍។ ចូរឆ្លើយដោយស្មោះត្រង់តាមចំនុចខាងក្រោម៖
·           ជីវិត គឺជា​ ...
·           លុយ គឺជា ...
·           ការបណ្តុះបណ្តាល គឺជា​ ...
·           គោលបំណង គឺជា​ ...
·           ការងារ គឺជា​ ...
·           ការចាត់ចែងមនុស្ស គឺជា​ ...
របៀបដែលអ្នកឆ្លើយបង្ហាញពីរបៀបដែលអ្នករស់នៅនិងធ្វើការនៅក្នុងជីវិត។ ខាងក្រោមនេះជាចំលើយដែលខ្ញុំបានទទួលអ្នកដែលបានឆ្លើយតបលំហាត់ខាងលើនេះ៖
·           ជីវិតមានភាពងាយស្រួល។
ជីវិតមានភាពលំបាកលំបិនណាស់។
·           លុយជារបស់ដែលបង្កើតអោយមានឱកាស។
លុយជាឬសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។
·           ការបណ្តុះបណ្តាល ធ្វើអោយមនុស្សឈានទៅមុខ។
ការបណ្តុះបណ្តាល អាចធ្វើបាននៅពេលដែលមានលុយប៉ុណ្ណោះ។
·           គោលបំណងមានសារៈសំខាន់ជួយអោយសំរេចបានច្រើនបន្ថែម។
មានគោលបំណង គឺល្អហើយ ប៉ុន្តែធ្វើម៉េចបើខ្ញុំរវល់ពេក។
·           ការងារ អាចបង្ហាញពីសមត្ថភាពរបស់ខ្ញុំប្រាប់គេឯង។
ការងារ គ្មានថ្ងៃបញ្ចប់សោះ។
·           ការចាត់ចែងមនុស្ស នាំអោយមានផលិតភាពខ្ពស់។
ការចាត់ចែងមនុស្ស គឺជារឿងដែលត្រូវធ្វើដដែលៗ។
តើអ្នកមានទស្សនៈវិស័យអ្វីជាក់ច្បាស់រឺទេ សំរាប់ជីវិតរបស់អ្នកក្នុងការផ្លាស់ប្តួរអ្វីមួយ?    ការរីកចំរើនមិនមែនមានន័យថាអ្វីដែលមានបញ្ហាក្នុងការចាប់ផ្តើមនោះទេ។ តែវាបង្ហាញថាមានការឈានទៅមុខទៅរកអ្វីដែលថ្មី ហើយអាចប្រសើរជាមុន។

ខ្ញុំចូលចិត្តឃ្លាមួយដែល បេនចាមីន ឌីសរ៉ាលី លើកឡើងថា សកម្មភាពមិនប្រាកដថានាំមកនូវសុភមង្គលនោះទេ ប៉ុន្តែ ក៏គ្មានសុភមង្គលណាដែលកើតឡើងដោយមិនមានសកម្មភាពនោះដែរ។